បុគ្គលដែលល្មើសវិធានការរដ្ឋបាល និងវិធានសុខាភិបាលសម្រាប់ភូមិសាស្ត្រ បិទបម្រាមគោចរក្នុងខេត្តព្រះសីហនុ មានចំនួន ២២១ករណី ឃាត់ខ្លួនមនុស្ស៤០៥នាក់

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះសីហនុ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ — តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា បុគ្គលដែល ល្មើសវិធានការរដ្ឋបាល និងវិធានសុខាភិបាលសម្រាប់ភូមិសាស្ត្របិទបម្រាមគោចរក្នុង ខេត្តព្រះសីហនុ ចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មានចំនួន ២២១ករណី ឃាត់ខ្លួនមនុស្ស ៤០៥នាក់។

លទ្ធផលអនុវត្តន៍វិធានការអប់រំ និងពិន័យអន្តរការណ៍ចំពោះបុគ្គលល្មើសវិធានការ រដ្ឋបាល និងវិធានសុខាភិបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ ក្នុងការបិទបម្រាមគោចរ កម្លាំងនគរបាលបានចុះពង្រឹងត្រួតពិនិត្យ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋាននានាចំនួន ១៦៧ទីតាំង ឃាត់ខ្លួនមនុស្ស៤៧២នាក់។ មានបុគ្គលល្មើសនឹងបម្រាមគោចរ និងវិធានការសុខា ភិបាលមានចំនួន ២២១ករណី ឃាត់ខ្លួនមនុស្ស ៤០៥នាក់ (ក្នុងនោះអប់រំ ៩៨ករណី ឃាត់ខ្លួនមនុស្សចំនួន២៣២នាក់ ពិន័យ១២១ករណី  ឃាត់ខ្លួនមនុស្សចំនួន ១៧០នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ០១ករណី មនុស្ស០១នាក់ បញ្ជូនទៅសាលាដំបូងខេត្ត០១ករណី មនុស្ស០២នាក់ មធ្យោបាយរថយន្ត០១គ្រឿង) សរុបថវិកាចំនួនពិន័យ ២១១ ៨០០ ០០០រៀល។

ក្នុងចំណោមបទល្មើសមានដូចជា អ្នកល្មើសបម្រាមគោចរចំនួន ៣៦ករណី មនុស្ស ៨៧នាក់ ក្នុងនោះអប់រំ ១៧ករណី មនុស្ស៥៤នាក់ និងពិន័យ ១៩ករណី មនុស្ស៣៣នាក់ ថវិកា១១៥ ៥០០ ០០០រៀល។ វិធានការដ្ឋបាល  ២៧ករណី មនុស្ស ៦០នាក់ ក្នុងនោះអប់រំ ៧រណី មនុស្ស ២៨នាក់ និងពិន័យ ២០ករណី មនុស្ស ៣២នាក់ ថវិកា ៦៣ ០០០ ០០០រៀល។  អ្នកអត់ពាក់ម៉ាស ៨៧ករណី មនុស្សចំនួន១៤៩នាក់ ក្នុងនោះអប់រំ ១១ករណី មនុស្ស ៥០នាក់ និងពិន័យ ៧៦ករណី មនុស្ស៩៩នាក់ ថវិកា២៣ ៣០០ ០០០រៀល។ រឹតត្បិតការជួបជុំ មាន ០៧ករណី មនុស្ស១០នាក់ ក្នុងនោះអប់រំ ១ករណី មនុស្ស៤នាក់  និងពិន័យ៦ករណី មនុស្ស ៦នាក់ ថវិកា១០ ០០០ ០០០រៀល។ ការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខា ភិបាល ដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុង សហគមន៍ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា សម្រាប់ការអនុវត្តបម្រាមគោចរពេលយប់ គឺអនុវត្តន៍នៅក្នុងក្រុង ព្រះសីហនុតែប៉ុណ្ណោះ ចំណែកក្រុងកោះរ៉ុង ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពង់ សីលា គឺអនុវត្តន៍វិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

ដោយ ងូ សុមុនី

You do not have permission to write comment on this post.

Log in Register