អភិបាលខេត្តសៀមរាបអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តន៍វិធានការ​សុខាភិបាល ដើម្បីការពារខ្លួនឱ្យខ្ពស់ក្នុងកាលៈទេសៈដ៏លំបាកនេះ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានអំពាវនាវតាមផេកហ្វេសប៊ុកផ្លូវការ​របស់ ឯកឧត្តម នៅថ្ងៃទី១១ ខែសីហាឆ្នាំ២០២១នេះថា នៅក្នុងកាលៈទេសៈ នៃរាតត្បាតមេរោគ​កូវីដ១៩ ដ៏លំបាកនេះ មានតែការចូលរួមពីបងប្អូន ពូ មីង ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយត្រូវតែប្រុងប្រយ័ត្នខ្លួន ។

ឯកឧត្តមបានលើកឡើងថា “បើយើងរួមគ្នាអនុវត្តន៍វិធានការសុខាភិបាល ឱ្យបាន​គ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព កុំឱ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង”។  ឯកឧត្ដមអភិបាលខេត្ដបាន​បន្ដ​ថា ថ្ងៃនេះយើងបានធ្វើតេស្ដយកសំណាកលើបងប្អូនអាជីវករនៅផ្សារបណ្តោះអាសន្ន (ផាមកុងតឺន័រ) សរុប ៣៦៧នាក់ យើងរកឃើញវិជ្ជមាន ០៥នាក់  និងនៅផ្សារលើធំថ្មី សរុប ៤៣២នាក់ យើងរកឃើញ ០៣នាក់។ ឯកឧត្ដមបានគូសបញ្ជាក់ថា “ករណីឆ្លងនៅ​តែមាន​ជាបន្តបន្ទាប់ ក្នុងចំណោមបងប្អូនអាជីវករដែលវិជ្ជមានខាងលើ  ខ្លះអាចជាជំងឺកូវីដ-១៩ ប្រភេទ “ដែលតា” ផងដែរ ដែលកំពុងវ៉ៃលុកចូលក្នុងសហគមន៍យើង”។

ឯកឧត្តមអភិបាលខេត្ដក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុង​ប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត អនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ ពាក់​ម៉ាសឱ្យជាប់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល រាល់ពេលប៉ះជាមួយសម្ភារ​ផ្សេង ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ១៩ ប្រភេទ Delta នេះ ការពារខ្លួនឯងស្មើនឹងការពារក្រុម​គ្រួសាររបស់លោកអ្នក ៕

ដោយ៖ ឃុត សៅ

You do not have permission to write comment on this post.

Log in Register