ស្ថានទូតចិន នាំយកអំណោយ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ — អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួនទៀត ត្រូវបានស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន  និងទីក្រុង ព្រមទាំងខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ នាំយកមក ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta)។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រោម វត្តមាន ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម  វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅសាលារាជធានីភ្នំពេញ។

អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ការពារកូវីដ.១៩ ចាំបាច់ផ្សេងៗ ដែលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនទាំង០៨  ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញរួមមាន៖ ១.ទីក្រុងក្វាងចូវ ថ្នាំបុរាណចិន ១០,000 ប្រអប់។ ២.ទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១០,000 ប្រអប់។ ៣.ខេត្ត ហ៊្វូជៀន ថ្នាំបុរាណចិន៣០,000 ប្រអប់។ ទី៤. ទីក្រុងគុន មិញ ថ្នាំបុរាណចិន ៥៤00 ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីសែន ១០គ្រឿង (អំណោយជំហានទី១)។ ទី ៥. ទីក្រុង សៀងហៃ ថ្នាំបុរាណចិន ២៤00 ប្រអប់ ( អំណោយជំហានទី២)។ ទី ៦. ទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២០,០០០ ប្រអប់។ ទី ៧.ទីក្រុងវ៉ូហាន  ថ្នាំបុរាណចិន៩,២០០ ប្រអប់។ ទី៨.ទីក្រុងណាននីង ថ្នាំបុរាណចិន៨០០០ ប្រអប់និងម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ០៣ គ្រឿង សរុបថ្នាំបុរាណចិន៩៥០០០ ប្រអប់ ម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ១៣ គ្រឿង។

នៅក្នុងឱកាសនោះ   ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែង នូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនចិន និងថ្នាក់ដឹកនាំចិន ដែលតែងតែជួយ ប្រទេសកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាទីក្រុង/ខេត្តសម្ព័ន្ធមេត្រីចិនចំនួន០៨ ដែលមាន ទីក្រុងក្វាងចូវ, ទីក្រុងប៉េកាំង, ខេត្តហ៊្វូជៀន, ទីក្រុងគុនមីញ, ទីក្រុងហឺហ្វេ, ទីក្រុងសៀងហៃ ទីក្រុងវូហាន និងទីក្រុងណាន នីងបានប្រគល់នូវអំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា ការបរិច្ចាគនូវឱសថ និងឧបករណ៍ចាំបាច់ផ្សេងៗ ជាច្រើនបន្ថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះពិតជាទាន់ពេលវេលា មិនត្រឹមតែបង្ហាញពីមិត្តភាព ដែលមិនអាចបំបែកបាន រវាងប្រទេស និងប្រជាជនយើង ទាំងពីរប៉ុណ្ណោះទេ ថែមទាំង គាំទ្រដល់យន្តការដែលមានស្រាប់ក្នុងការការពារ និងលើក កម្ពស់សុខុមាលភាពក៏ដូចជាសុខភាពរបស់ប្រជាជនយើង ក្នុងការកសាងសហគមន៍ សុខភាពនិងវិបុលភាពរួម៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register