អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ត្រួតពិនិត្យគម្រោងការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១–នៅថ្ងៃ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញចុះត្រួតពិនិត្យគម្រោងការងារអភិរក្ស និង​ អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
ក្នុងដំណើរចុះត្រួតពិនិត្យគម្រោងទាំងនោះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានត្រួតពិនិត្យគម្រោងកំពុងដំណើរការចំនួន ៣ គឺ ទី១- ចុះត្រួតពិនិត្យទីតាំងគម្រោងសាងសង់អគារបដិសណ្ឋារកិច្ចថ្មី ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។ ទី២-ចុះត្រួតពិនិត្យការងារបោះបង្គោលព្រំ កំណត់តំបន់ការពាររមណីយដ្ឋានប្រាសាទកោះកេរ ។ ទី៣-ចុះពិនិត្យដំណើរការអនុវត្តន៍គម្រោងអភិរក្សនៅប្រាសាទចិន និង ចុះត្រួតពិនិត្យ នៅកន្លែងផ្សេងទៀតនៅរមណីយដ្ឋានកោះកេរនេះ ។

ក្នុងដំណើរចុះត្រួតពិនិត្យគម្រោងទាំង៣នោះ ឯកឧត្តម គង់ ពុទ្ធិការ និងមន្ត្រីជុំនាញ របស់អាជ្ញាធរជាតិព្រះវិហារ ក៏បានមកបន់ស្រន់សុំសេចក្តីសុខ នៅរូបសំណាក់ស្តេចដំរីស និង រោងលោកតាម៉ឺង ដើម្បីសុំសេចក្តីសុខក្នុងការដំណើរគម្រោងទាំង​បីនេះឱ្យបានប្រព្រឹត្តទៅដោយរលូនល្អនិងសុខសប្បាយ ៕

ដោយ ណយ នឿន (ប្រភពៈអាជ្ញាធរជាតិព្រះវិហារ)

You do not have permission to write comment on this post.

Log in Register