សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គ្រោងធ្វើមហាសន្និបាតបញ្ចប់អាណត្តិ នាព្រឹកថ្ងៃស្អែក

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ — សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រកាសពីការរៀបចំ មហាសន្និបាតបញ្ចប់ អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ អាណត្តិថ្មី ទី៧ ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ ដែលនឹងត្រូវប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

មហាសន្និបាតរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងប្រព្រឹត្តទៅ ដោយ​មាន​ការអញ្ជើញចូលរួមពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក តាមរយៈប្រព័ន្ធ Zoom។ ចំពោះសមាសភាព ដែលនឹងចូលរួម មាន​ដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិ-ទីប្រឹក្សាសហព័ន្ធ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្លឹបកីឡាប៊ូល និងប៉េតង់​រាជធានី-ខេត្ត។ ចំពោះរបៀបវារៈ សម្រាប់មហាសន្និបាត នាព្រឹកថ្ងៃស្អែកនេះ រួមមាន៖ មតិស្វាគមន៍របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជា​ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។ ការធ្វើរបាយការណ៍​បញ្ចប់អាណត្តិ​ទី៦ និង​ផែនការទិសដៅបន្តអាណត្តិទី៧។ របាយការណ៍សកម្មភាព ដោយឯកឧត្តមអគ្គលេខា​ធិ​ការ។ របាយការណ៍ហិរញ្ញវត្ថុ ដោយឯកឧត្តមអគ្គហិរញ្ញឹក ស្នើសុំមតិចូលរួម និងដាក់ឆ្លង​អនុម័តលើរបាយការណ៍ ដោយឯកឧត្តមប្រធានអង្គមហាសន្និបាត។ ស្នើសុំកែសម្រួល​លក្ខន្តិកៈ និងបទបញ្ជាផ្ទៃរបស់សហព័ន្ធ។ ស្នើសុំមតិចូលរួម និងដាក់ឆ្លងអនុម័តលើការ​ស្នើ​សុំកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ដោយឯកឧត្តមប្រធានអង្គ​មហាសន្និបាត។ ប្រកាសរំសាយគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ និងដាក់សំណើរ​សមាសភាព គណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ ដោយឯកឧត្តមប្រធានអង្គមហា​សន្និបាត។ បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ ឆ្នាំ២០២១-២០២៥។

ជាមួយគ្នានេះ បូកសរុបលទ្ធផល និងប្រកាសសំឡេងឆ្នោត និងការប្តេជ្ញាចិត្ត និង​មតិសំណេះសំណាលរបស់ប្រធានគណៈកម្មាធិការប្រតិបត្តិ អាណត្តិទី៧ (កែប្រែកម្ម​វិធី​ក្នុងករណីចាំបាច់)៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register