ឯកឧត្តម គួច ចំរើន ទទួលថវិកា និងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគពីក្រុមហ៊ុន

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះសីហនុ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន ជាថវិកា និងសម្ភារសម្រាប់ប្រើប្រាស់ក្នុង វិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។  

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន ជេធី អ៊ិនធើណេសិន ណល (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន ជុងគ័រជាងជូ ការិយា សាងសង់ទី៧ ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនរដ្ឋបាល ខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចែករំលែក យ៉ាងធំធេងជាមួយ រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និង ទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវធ្វើតេស្តចំពោះបុគ្គលិករកមេរោគកូវីដ-១៩ រៀងរាល់ដើមសប្តាហ៍ ជាពិសេសសន្តិសុខ ពួកគាត់មានការប្រាស្រ័យទាក់ទងជាមួយអតិថិជនច្រើន ដើម្បីរួមគ្នាចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ឱ្យទទួលបានជោគជ័យទាំងអស់គ្នា។ 

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តព្រះសីហនុបានទទួល មានដូចជា៖ ទី១. ក្រុមហ៊ុន ជេធី អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក ឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន២០គ្រឿង ម៉ាស៊ីនបាញ់ផ្សែងសម្លាប់មេរោគ ចំនួន០១គ្រឿង អាល់កុលចំនួន ១០កាន និងទឹកថ្នាំសម្លាប់មេរោគចំនួន ០២ដបធំ  និងទី២. ក្រុមហ៊ុន ជុងគ័រជាងជូ ការិយាសាង សង់ទី៧ ឧបត្ថម្ភថវិកាចំនួន ១២ ០០០ដុល្លារអាម៉េរិក៕

ដោយ ងូ សុមុនី

You do not have permission to write comment on this post.

Log in Register