បទយកការណ៍ ៖ កសិករនៅឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ​សប្បាយរីក​រាយក្នុងប្រមូ​លផ​ល​ស្រូ​វស្រាល ខណៈ​អា​ជីវកម្មនា​នាកំ​ពុ​ង​រ​ងផ​ល​ប៉ះ​​ពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP កណ្ដាល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ –កសិករនៅភូមិទ្រា ឃុំរកាជន្លឹង ស្រុកខ្សាច់ក​ណ្ដា​​ល ខេត្តកណ្ដាល កំពុងមមាញឹកសប្បាយ រីករាយក្នុងការប្រមូលផលស្រូវដំណើបជង្គ​ង់មា​ន់ និង​ស្រូវ អូ អឹម ឬហៅថា​ ស្រូវខ្លី ជាប្រភេទ​ស្រូវឆា​ប់ផ្ដ​ល់ផ​ល​ប​ន្ទា​ប់​ពី​សា​ប​ព្រួ​ស​បា​ន​៣​ខែ​ប៉ុ​ណ្ណោះ​ ហើយកសិករអាចធ្វើពីរ​ដងក្នុងមួយ​ឆ្នាំ។​ អា​ជ្ញា​រមូ​ល​ដ្ឋា​ន​​ក្នុ​ង​ភូ​មិ​ឃុំ​បាន​ឱ្យ​​ដឹ​ងថា ទោះ​​​បី​​ជំងឺរាតត្បាតកូវីដ-១៩ កំពុងវាយលុក​នៅទូទាំងប្រទេស ដែលមានរយៈពេល២ឆ្នាំមកហើយក្ដី ប៉ុ​ន្តែ​ពុំ​បា​ន​ធ្វើ​ឱ្យ​​​​​កា​រងារប្រ​កបរបរ​   ក​សិ​​ក​ម្មនៅ​ក្នុ​ង​ភូ​មិ ស្រុករបស់គាត់រាំងស្ទះឡើយ។ ជាមួយគ្នានេះ ​ប្រជាក​សិ​​ក​រ​ក៏បាន​ប្រ​កា​​​ន់​ខ្ជា​ប់​នូ​វ​វិ​ធា​ន​កា​រ​​របស់​ប្រ​មុ​ខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង វិធានកា​រ​នា​នា​រ​ប​ស់​​ក្រ​​​សួ​ង​​​សុ​ខា​ភិ​បា​ល​ដើ​ម្បី​ចូ​លរួម​ទ​ប់​ស្កាត់ជំងឺ​ដ៏កា​ច​សា​ហា​វ​មួ​យ​នេះ​ចូ​ល​​ក្នុ​ង​ស​ហ​គ​ម​ន៍។

ចាប់តាំងពីព្រលឹមទល់ព្រលប់សំឡេងម៉ាស៊ីនច្រូតស្រូវទ្រហឹងអឺងកងនៅតាមវាលស្រែកំពុងប្រមូលផលពីស្រែស្រូវដែលកំពុងទុំជាបន្តបន្ទាប់គ្នា។ វាលស្រែធំល្វឹងល្វើយលាតសន្ធឹង ពីភូមិទៅភូមិមួយក្រាលគ្របដោយស្រូវទុំពណ៌មាសលាយឡំដោយស្រូវទើបនឹងសាបព្រោះថ្មីពណ៌ខៀវខ្ចីគួរជា​ទីគយគន់។ ប្រជាកសិករកសិករមួយចំនួនបានភ្ជួរសាបព្រោះឡើងវិញ បន្ទាប់ពីច្រូ​ត​កា​​ត់​រួ​ច ស្របពេលដែលស្រែខ្លះទៀត កំពុងច្រូតកាត់ជាបណ្ដើរៗ។

កសិករ ខែម ប្រើង និយាយទាំងទឹកមុខញញឹមស្រស់ស្រាយ ខណៈឃើញទិន្នផ​ល​ទើ​ប​ប្រ​មូ​ល​បានចំពេលតម្លៃស្រូវកំពុងមានស្ថិរភាពគួរទទួលយកបាន។ អ្នកស្រី ប្រើង​បាន បញ្ជាក់ថា តម្លៃ​ស្រូ​​វអូអឹមឆ្នាំនេះអាចលក់បានចន្លោះពី៧០០រៀល ទៅ៨៦០រៀលក្នុងមួយគី​ឡូក្រាម​ តាម​អ្ន​ក​ប្រ​មូ​លផល​ និងក្រោយ​ប្រមូលផល។​ អ្នកស្រីបន្ដថា កា​រ​ប្រឹ​​ង​ប្រែ​ង​របស់​កសិករ ធ្វើ​ស្រូវ អូអឹម នៅដំណា​ក់កា​ល​ប្រ​ទេ​ស​ជា​តិក្នុងរងការវាយលុកដោយជំងឺ​កូ​វី​​ដ-១៩​នេះ ​មិនខុសបំណងនោះទេ។ ទោះ​បី​មួ​យ​​ថ្ងៃទៅមួយថ្ងៃឮតែព័ត៌មានស្តីពីករ​ណី​ឆ្ល​ងជំងឺកូវីដមា​នតួ​លេខខ្ព​ស់និ​ង​អ​ត្រា​ស្លា​ប់ក៏​ច្រើ​ន​ដែ​ល​ជា​ហានិភ័យដល់ការប្រកបរបររកស៊ីមួយភាគធំ តែ អ្នកស្រី លន់ ម៉ាច បែរជា​កំពុ​ង​ជោ​គ​ជ័​យ​ក្នុងការកសិកម្មទៅវិញ។ ដើមរដូវវស្សាឆ្នាំនេះអ្ន​ក​ស្រី​ព​ង្រោះ​ស្រូវអូ​អឹម ក្នុ​ងមួ​យ​ហិ​ក​តា​ទ​ទួ​ល​បា​នទិន្នផល៦តោន។​ អ្នកស្រី​សើ​ច​ផ​ង​និ​យា​យ​ផ​ង ថា «សប្បាយចិត្តបានស្រូ​វច្រើន​ល​ក់​យ​ក​លុយចាយ»។ ក​សិករធ្លា​ប់ប្រក​បរប​រធ្វើ​ចុ​ង​ភៅ​បុ​ណ្យ​ និងម​ង្គ​ល​កា​រ​រូ​ប​នេះ​បា​ន​ងា​ក​ម​ក​ព​ង្រឹ​កការងារកសិកម្មចាប់តាំងពីជំងឺកូវីដ-១៩ ឆ្លង​ចូ​ល​ស​​​ហ គ​មន៍​ធ្វើ​ឱ្យ​មុ​ខ​រ​ប​រ​ចុ​ង​ភៅ​ដួ​ល​រ​លំ​។​ ប​ច្ចុប្បន្នការងារកសិកម្មរបស់គាត់បានជួយលើកស្ទួ​យ​ជីវ​ភាព​​គ្រួ​សា​រ​ល្អ​ប្រ​សើ​រ​ជំ​នួ​ស​មុ​ខ​រ​ប​រ​ចា​ស់ និងអាចសន្សំលុយបានទិញគោ ក្របីចិញ្ចឹមបន្ថែម ផងដែរ។

ចំណែកឯលោក ទួន ធួន កសិករចូលចិត្តធ្វើស្រូវដំណើបជង្គង់មាន់សម្រាប់ធ្វើ​ប​ង្អែ​ម ត្រ​ប៉ែ ​និ​ង​ស្រូ​វ​កេសីវិញ សម្រាប់ដើមរដូវវស្សានេះលោកបានច្រូតកាត់ចំនួន៣ដងរួច​មកហើ​យ ដោ​យ​ស្រូ​វ​ដំ​ណើ​​បជង្គង់មាន់លក់បាន១គីឡូ ២ ០០០ រៀល និងស្រូវកេសី លក់១គីឡូបាន ១ ៣០០ រៀល។

លោក សំ ម៉ៅ មេភូមិទ្រា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានឱ្យដឹងថា​ ក្នុ​​ង​ស​ហ​គមន៍របស់លោកទោះបីប្រទេសជាតិកំពុងមានហានិភ័យពីជំងឺកូវីដ-១៩  ក៏ដោយ ស​ម្រា​ប់​កា​រ​ងារកសិកម្មពលរដ្ឋទាំងអស់ខិតខំធ្វើជាធម្មតា។ លោកមេភូមិបានសង្កត់ធ្ងន់ថា «សហគ​មន៍​ខ្ញុំ​នេះ​ទោះ​បីមានកូវីដរាតត្បាតក៏ដោយ តែកសិករនៅដំណើរការដូចជាធម្មតា ​មិ​ន​មែ​​ន​ប្រជា​ព​ល​​រ​ដ្ឋក៏មានការបារម្ភពីជំងឺឆ្លងដែរ តែគាត់ទៅស្រែគាត់ពា​ក់ម៉ាស​ការ​ពា​រ​ និ​ង​អ​នុ  ​វ​ត្ត​ន៍ វិ​ធា​ន​កា​រ​នា​ន ធ្វើឱ្យការងាររបស់គា​ត់​​មិ​ន​មា​ន​រ​អា​ក់​រ​អួលនោះឡើយ»។ លោកមេភូមិបាន​បន្ថែមថា​ នៅ​ពេ​ល​​នេះ​ប្រ​ជា​ពលរដ្ឋកំពុ​ង​ប្រ​មូ​​លផល​​យ៉ាង​​រី​ក​រាយ​ ព្រោះគាត់បា​នលក់​ស្រូវ​  ស​ម្រា​ប់​ដោះ​ស្រា​យ​ជី​វ​ភាពប្រចាំថ្ងៃបាន​ធូ​រ​ស្រា​លមួ​យក​ម្រិ​ត​ទៀ​​ត។

លោក គង់ ណឺម មេឃុំរកាជន្លឹងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ឱ្យដឹងថា ប្រជាក​សិ​ក​រ​ក្នុ​​ង​ភូមិទាំងប្រាំនៃឃុំរកាជន្លឹងបានពន្លឿនការធ្វើ​ស្រែរបស់ពួកគេ ដែលក្នុងកាលៈ​ទេសៈនៃការ​ប្រ​ឈ​ម​នូវភា​​ពរាំងស្ងួតខ្វះខាតទឹកក៏ប្រជាជននាំគ្នាបូ​មទឹកពី​អ​ណ្ដូ​ង​ពី​បឹ​ង​បួ​​ដើ​ម្បី​ធ្វើ​យ៉ាង​ណា​ឱ្យកា​រងារកសិ​ក​ម្ម​​ឆ្ពោះទៅមុខ។ លោក គង់ ណឺម បានបញ្ជាក់ថា «គ្រួសា​រ​ដែ​ល​មា​ន​ក​ម្លាំ​ង​ព​ល​ក​ម្ម​ច្រើន មាន​ដី​គ្រប់គ្រាន់គេធ្វើបានច្រើន អាចធ្វើស្រែពីរទៅបីដងក្នុងមួយ​ឆ្នាំ»។ ​បើ​តា​ម​លោ​ក​មេ​​ឃុំ ក្នុង​ឃុំ​រ​កា​ជន្លឹងទាំងមូលមានផ្ទៃកសិកម្មចំនួន១៤​០​០​ហិ​ក​តា​ នៅ​លើផ្ទៃ​ដីទាំងនេះ​កសិ​ក​រ​បា​ន​សា​ប​ព្រោះ​ស្ទើរគ្រប់កន្លែងទាំងអស់ ដោយប្រើពូជស្រូវ អូ អឹម សម្រាប់លក់ និងពូ​ជ​ស្រូ​វ​ផ្សេ​ង​ៗ​ស​ម្រា​​ប់​ទុ​កបរិភោគទៅតាមចំណង់ចំណូលចិត្តនៃគ្រួ​សា​រ​នី​​មួយៗ។​

ក្នុងនាម​អាជ្ញា​ធ​រ​ដែ​​នដី លោក គង់ ណឺម មេឃុំរកាជន្លឹងបានអំពាវនាវឱ្យប្រជាពលរដ្ឋ​ដែ​លធ្វើ​​ស្រែ​​​ចម្កា​រខិ​តខំ​បំ​​ពេ​​ញការងារឱ្យបានសកម្មបន្ថែមទៀត ខណៈស្រុកទេស​កំពុងកើត​ឡើងជាមួយនឹងជំងឺរាត​ត្បា​ត​នៃ​កា​រ​ឆ្ល​ង​រី​ក​រា​ល​ដាលនៃជំងឺកូវីដ-១៩ មិនអាចប្រកបមុខរបរអ្វី​ផ្សេងៗបានក្រៅពីវិស័យ​ក​សិ​ក​​ម្ម​នោះ​។

ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ​ដល់ក្រោ​ម១៨ឆ្នាំកាលពីថ្ងៃ០១ ខែសីហាឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​​​​រ​ដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជាក៏បានចាត់ទុកវិស័យកសិកម្មជាឆ្អឹងខ្នង​ដ៏រឹង​មាំ​​ជួយ​ព​ង្រឹ​ង​ស្ថិរ​ភា​ព​សេដ្ឋកិច្ចក្នុងដំណាក់កាលដែលប្រទេសកម្ពុជា និងពិភពលោ​កទាំងមូល​កំពុងជួបវិ​បត្តិ​សេ​ដ្ឋ​កិច្ច។

សម្តេចតេជោបានថ្លែងថា«ត្រូវធ្វើយ៉ាងណាកុំឱ្យប្រជាជនកម្ពុ​​​ជា​ខ្វះ​អ​ង្ក​រ​ច្រ​​កឆ្នាំង ដូច្នេះ​​យើងក្រឡេក​មើល​ទៅវិស័យ​កសិកម្ម​របស់យើងគឺជា​វិ​ស័​យ​ដ៏​ល្អ​…​.ទំ​ហំ​នៃ​​វិស័យកសិកម្មមាន ការកើនឡើងលើសការរំពឹងទុក ថ្វីត្បិ​តតែការនាំចេញអង្ករមាន​ការ​ធ្លា​ក់​ចុះ​​បន្តិ​ចក្តី តែការនាំ​ស្រូវចេញទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់អេមីរ៉ាត់គឺមា​ន​កំ​​ណើ​​​​​នដល់ទៅ​២០០ភាគរយ»។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា លទ្ធ​ផល​នៃការងារបង្កបង្កើនផលរដូវវស្សា គិតមកត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ការងារ​ព្រួស និងស្ទូងសូ្រវសម្រេចបានចំនួន ២ ៤៥៣ ២៩៤ ហិកតា ស្មើនឹង ៩៤,០៣ភាគរយ នៃ​ផែន​​ការ ២ ៦០៩ ០៦៥ ហិកតា (លឿនជាងឆ្នាំ២០២០ ចំនួន ១៦៦ ១៣៦ ហិកតា) ក្នុងនោះ ស្រូវស្រាលសម្រេចបាន ៨៣៤ ៧៣២ ហិកតា ស្រូវកណ្តាល ១ ១៦៣ ០៧៦ ហិកតា ស្រូវធ្ងន់ ៤១៣ ៣៩៦ ហិកតា ស្រូវចម្ការ ១៩ ៤៤៤ ហិកតា និងស្រូវឡើងទឹក ២២ ៦៤៦ ហិកតា ។ ចំពោះការងារប្រមូលផលស្រូវរដូវវស្សា សម្រេចបានចំនួន ១២៣ ១៧៣ ហិកតា ស្មើនឹង ៥,០២ភាគរយ នៃផ្ទៃដីដែលបានអនុវត្តន៍សរុប។ ដោយឡែក សម្រាប់ការនាំចេញស្រូវ ក្នុង​រយៈពេល៧ខែ ឆ្នាំ២០២១នេះ គឺមានចំនួន ២ ០០៨ ២៤១ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ២៩០ ៥០២,៥២ តោន) ដែលមានការ​កើនឡើង​ចំនួន ៩០០ ៧៦៦ តោន (៨១,៣៤ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានចំនួន ១ ១០៧ ៤៧៥ តោន៕

ដោយ ៖ គង់ សិរីរ័ត្ន

You do not have permission to write comment on this post.

Log in Register