គណៈកម្មការទន្លេមេគង្គ និងអាស៊ានរៀបចំកិច្ចប្រជុំសន្ទនាស្តីពីសន្តិសុខទឹក ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៩-២០ ខែសីហានេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១​ — សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងគណៈកម្មការទន្លេមេគង្គ(MRC) នឹងរៀបចំកិច្ចសន្ទនា ស្តីពីសន្តិសុខទឹក ដែលជាកិច្ចសន្ទនាលើកដំបូងរបស់ពួកគេដើម្បីប្រមូលដំណោះ ស្រាយប្រកប ដោយភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានចំពោះសន្តិសុខទឹកនៅទូទាំងតំបន់។

កិច្ចសន្ទនាដែលមានរយៈពេលពីរថ្ងៃនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២១ ដែលនឹងត្រូវរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សហការ ជាមួយលេខាធិការដ្ឋានអាស៊ានជាមួយនឹងមជ្ឈមណ្ឌលប្រជុំដែលបានរៀបចំឡើងដោយគណប្រតិភូនៃបណ្តាប្រទេសទន្លេមេគង្គប្រតិភូមកពីបណ្តាប្រទេសនៅអាស៊ានដែលនឹងចូលរួមតាមប្រព័ន្ធអនឡាញដោយសារតែការរឹតត្បិតដោយសារជំងឺកូវីដ-១៩។

កិច្ចពិភាក្សារវាងក្រុមមន្រ្តីជាន់ខ្ពស់ ក្រុមអ្នកជំនាញបច្ចេកទេស និងដៃគូមកពីតំបន់ទន្លេមេគង្គ និងតំបន់អាស៊ានទាំងមូលនឹងក្លាយជាវេទិកាផ្លាស់ប្តូរគំនិតថ្មីមួយដែលអាចធ្វើទៅបានសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់និងមូលដ្ឋានក្នុងការដោះស្រាយបញ្ហាខ្វះទឹកការបំពុលទឹកនិងហានិភ័យគ្រោះមហន្តរាយទាក់ទងនឹងទឹកដូចជាគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត។ កិច្ចប្រជុំ អន្តរកម្មជាមួយយុវជនក៏នឹងត្រូវរៀបចំឡើងផងដែរដែលជាផ្នែកមួយនៃព្រឹត្តិការណ៍នេះដើម្បីជំរុញកិច្ចសន្ទនាស្តីពីការតស៊ូមតិដែលដឹកនាំដោយយុវជនដើម្បីសន្តិសុខទឹកនៅក្នុងតំបន់ទន្លេមេគង្គ។

កិច្ចសន្ទនានេះ ត្រូវបានបង្កើតឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង គណៈកម្មការទន្លេមេគង្គដែលផ្តោតទៅលើការបង្កើនការចែករំលែកជំនាញ និងធានានូវការសម្រប សម្រួល និងការបំពេញបន្ថែមសម្រាប់ការប្រើប្រាស់ទឹក និងធនធានដែលទាក់ទងនឹងទឹកឱ្យមានភាព ល្អប្រសើរ។

សម្រាប់កិច្ចពិភាក្សានេះដែរ ក៏នឹងមានអ្នកចូលរួមជាងមួយរយនាក់មកពីបណ្តាប្រទេសជា​សមាជិក​អាស៊ានដៃគូអភិវឌ្ឍន៍ និងអង្គការ​ក្នុងតំបន់និងអន្តរជាតិត្រូវបានគេរំពឹងថា​នឹងចូលរួមក្នុងកិច្ច​ពិភាក្សានេះ។

សូមជម្រាបជូនថា កិច្ចពិភាក្សាស្តីពីសន្តិសុខទឹកអាស៊ាន-គណៈកម្មការទន្លេមេគង្គ​ដែលជា​កិច្ច​សន្ទនា​លើដំបូង​នេះត្រូវបានគេរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ពីរឆ្នាំម្តងដោយព្រឹត្តិការណ៍ទី២​ត្រូវបាន​គ្រោងធ្វើឡើងនៅក្នុងឆ្នាំ២០២៣៕

(បកប្រែដោយ៖ យា ចិន្តាខន្តី ប្រភព៖ MRC)

You do not have permission to write comment on this post.

Log in Register