សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកអំណោយប្រគល់ជូនកងកម្លាំងដែលប្រចាំការតាមមណ្ឌលចត្តាឡីស័ក ក្នុងក្រុងសៀមរាប

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ — លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប​ បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំ នៅគ្រប់បណ្តាក្រុង ស្រុកទាំង១២ របស់ ខេត្តសៀមរាប។

លោកបានបន្តថា នៅក្នុងខេត្តសៀមរាបកុមារ ដែលមានអាយុ១២ ដល់១៧ឆ្នាំ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានចំនួនជាង១២ម៉ឺននាក់ ដោយពួក​គាត់ នឹងទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់​ ហើយដំណើរការចាក់វ៉ាក់សាំងបង្ការ ឆ្លងជំងឺកូវីដ​១៩ ជូនដល់កុមារនេះ បានដំណើរការដំណាលគ្នានៅគ្រប់បណ្តាក្រុង ស្រុកទាំង១២។

លោកបាន​បន្តទៀតថា  ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ វាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ១៩បានមួយផ្នែកដែរ។ លោកបានអំពាវនាវ ឱ្យឪពុកម្តាយដែលមានកូនអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ សូមយកកូនៗទៅចាក់វ៉ាក់ សាំងឱ្យបានទាន់ពេលវេលា។ បើទោះបី ទទួលបានវ៉ាក់សាំងបង្ការរួចហើយក៏ពិតមែន ប៉ុន្តែសូមប្អូនៗ ក្មួយៗ ត្រូវតែបន្តអនុវត្តន៍នូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងចៀសឱ្យផុតពីការឆ្លងរាលដាល នៃជំងឺដ៏កាច សាហាវនេះ ខណៈដែលបច្ចុប្បន្ន មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) កំពុងចរាចរណ៍ វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅក្នុងពិភពលោក គួរឱ្យព្រួយបារម្ភ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register