អ្នកបន្សាបសារធាតុញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ​ចំនួន៦០១នាក់ រកឃើញ​វិជ្ជមានកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១–អាជ្ញាធរ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិ បាលខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរហ័ស (Rapid Test) លើយុវជន យុវនារី កំពុងបន្សាប ថ្នាំញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំនួន៦៦០ នាក់ ក្នុងនោះរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៦០១នាក់ មានស្រីចំនួន៣០នាក់ ។

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធ នឹង​ជំងឺកូវីដ-១៩ខេត្ត រួមនឹងក្រុមការងារបានដឹកនាំការចុះយកសំណាកធ្វើតេស្តរហ័សរកមេ រោគកូវីដ-១៩ កាលពីថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនិតីសម្បទាខេត្តបន្ទាយ មានជ័យ បានប្រាប់ឱ្យដឹងថា ក្នុងមណ្ឌលនេះមានមន្ត្រីនគរបាលម្នាក់ និងមន្ត្រីមន្ទីរម្នាក់ មានវិជ្ជមានកូវីដ-១៩ ។ ដោយមានការសង្ស័យនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ ជួរមុខ បានមកយកសំណាកក្នុងមណ្ឌលនេះ ក្នុងនោះមន្ត្រីសមត្ថកិច្ច និងជំនាញអវិជ្ជមានជំងឺ កូវីដ-១៩ ​ចំនួន៨០នាក់។ ប៉ុន្តែនៅថ្ងៃទី១៨ ខែសីហា បានធ្វើតេស្តអ្នកបន្សាបសារធាតុញៀន ចំនួន ៦៦០នាក់ ដោយបានរកឃើញកើតជំងឺកូវីដ-១៩ មានចំនួន៦០១នាក់ ស្រី ៣០នាក់។

លោកបានបន្តថា ចំពោះមុខ​ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក្នុង នាម​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់វិធានការរឹតបន្តឹង ដោយអនុវត្តន៍តាមវិធាន សុខាភិបាល ដើម្បីទប់ស្កាត់ កាត់ផ្តាច់ការរីករាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង។ ដោយ បានញែកបំបែកអ្នកអវិជ្ជមានជំងឺកូវិដ-១៩ ចេញទៅបន្ទប់នៃអគារផ្សេងក្នុងមណ្ឌលនេះ។ រីឯ អ្នកបន្សាបសារធាតុញៀនដែលវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានដឹកតាមរថយន្តកងទ័ព នៃអាវុធ ហត្ថខេត្ត នគរបាលខេត្តពន្ធនាគារខេត្ត ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅម៉ោង ២រសៀល រហូតល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះផងដែរ ៕

ដោយឈុន សារ៉ាត

You do not have permission to write comment on this post.

Log in Register