ប្រជាពលរដ្ឋ ៩០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ កំពុងធ្វើចត្តាឡីស័កតាមផ្ទះ បានទទួល​អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមាន​ជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ — ប្រជាពលរដ្ឋចំនួន៩០គ្រួសារ នៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មាន​ជ័យ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេច​​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដោះស្រាយបាន មួយចំណែកដល់ជីវភាពគ្រួសារ ​ដែលជួបការលំបាកដោយសារការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានបិទខ្ទប់មិនអាចចេញទៅណា​រួចនោះ។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី រួមជាមួយក្រុមការងារបាននាំយក អំណោយស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមផ្ទះចំនួន៩០គ្រួសារ នៅក្នុងសង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ​ ដោយក្នុងមួយ គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរ។

នៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសនៅក្នុងតំបន់ដែលត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់ សូមឱ្យមានការ យោគ យល់មានការអត់ធ្មត់ កុំចេញពីផ្ទះ បើមិនមានការចាំបាច់ ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរីក រាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍យើង។

ជាមួយនោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ មានក្តីព្រួយបារម្ភ ហើយត្រូវស្តាប់តាមការណែនាំជូនដំណឹងផ្លូវការរបស់អាជ្ញាធរដែនដី។ ផ្ទុយ ទៅវិញ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឱ្យខាង តែបាននូវរោគរាតត្បាតនៃជំងឺកូវីដ១៩នេះ ហើយចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នាដោយ ត្រូវចូលរួមអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន​​។

 អភិបាលខេត្តបន្ទាយមានជ័យ ក៏បានណែនាំដល់មន្ត្រី​អាជ្ញាធរនៅ​ក្នុងសង្កាត់ ​ក្នុងក្រុង​​សិរីសោភ័ណ ត្រូវបន្តការយកចិត្តទុកដាក់ចុះទៅណែនាំផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមអនុវត្តន៍ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត​ក្នុងការ ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅទូទាំងប្រទេសកម្ពុជា៕

ដោយ ឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register