រដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរួមគ្នាអនុវត្ដន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង៣កុំ

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តមលោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការការពារជំងឺកូវីដ១៩ឱ្យបានខ្ពស់បន្ថែមទៀតពិសេសប្រភេទ “ដែលតា”ដោយពេលចេញក្រៅទៅផ្សារ ឬទៅធ្វើការងាររកស៊ីត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវនិងសម្អាត ឱ្យជាប់ជានិច្ចធ្វើយ៉ាងណារួមគ្នាអនុវត្ដន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ។ ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្ដីយ៉ាងដូច្នេះក្នុងឱកាសដឹកនាំមន្ត្រីសុខាភិបាលអញ្ជើញ ចុះត្រួតពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដែលទើបសាងសង់រួច ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។

ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា មណ្ឌលព្យាបាលសម្រាប់អ្នកជំងឺកូវីដ១៩ថ្មីនេះ នឹងកាន់តែផ្ដល់ភាពល្អប្រសើរសម្រាប់ក្រុមគ្រូពេទ្យ ផ្ដល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

យោងរបាយការណ៍របស់លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ដបន្ទាយមានជ័យបានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យខេត្ដបន្ទាយមានជ័យ បានចុះយកសំណាកប្រជាពលរដ្ឋ សរុបចំនួន ១៤៣ ៣៧៣ នាក់ ស្រី ៦៣ ៩៤១ នាក់ ក្នុងនោះបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៧ ៥៥៩ នាក់ ស្រី ៨ ១៩៦ នាក់ ក្នុងនោះមានពលករមានចំនួន ៦ ៥៦៣ នាក់ ស្រី ៣ ០៣១ នាក់៕

ដោយ៖ ឈុន សារ៉ាត

You do not have permission to write comment on this post.

Log in Register