រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្របណ្ណាល័យអេឡិចត្រូនិក និងប្រកាសផ្តល់សៀវភៅល្អៗ និងទិន្ន័យឯកសារសំខាន់ៗរបស់ក្រសួងដាក់បញ្ជូលទៅក្នុងបណ្ណាល័យនេះ

Please log in or register to like posts.
ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្របណ្ណាល័យអេឡិចត្រូនិក និងប្រកាសផ្តល់សៀវភៅល្អៗ និងទិន្ន័យឯកសារសំខាន់ៗរបស់ក្រសួងដាក់បញ្ជូលទៅក្នុងបណ្ណាល័យនេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគាំទ្រយ៉ាងពេញទំហឹងចំពោះការ​បង្កើតបណ្ណាល័យអេឡិចត្រូនិក និងសន្យា​ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី​បណ្ណា​​ល័យនេះ ព្រមទាំងប្រកាសផ្តល់សៀវភៅដែលល្អៗ ក៏ដូចជាទិន្ន័យឯកសារសំខាន់ៗ​របស់ក្រសួង ដើម្បីដាក់បញ្ជូលទៅក្នុងបណ្ណាល័យនេះ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋ​មន្រ្ដីនេះ ក្នុងការអនុញ្ញាតឱ្យលោក ជា ឌីណា អគ្គនាយកក្រុមហ៊ុន IDEA 3MS GLOBAL.,LTD និងជាស្ថាបនិករបស់បណ្ណាល័យ Electronic (KUMNIT) ចូលជួបពិភាក្សាការងារ និងសម្ដែង​ការគួរសម នាព្រឹកថ្ងៃទី ១៩  ខែ ឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរយ៉ាងខ្លាំងចំពោះការខិត​ខំប្រឹងប្រែង​របស់ក្រុមស្ថាបនិករបស់ បណ្ណាល័យ Electronic (KUMNIT) ដែលបាន​រួមគ្នាបង្កើតឡើងនូវ​បណ្ណាល័យមួយ ដែលអាចនិយាយបានថាជាឃ្លាំងស្តុកចំណេះដឹង ឬជាកន្លែងប្រមូលផ្តុំ​ទៅដោយ កម្រងឯកសារ សៀវភៅមេរៀន និងទិន្នន័យជាច្រើន ដែលជួយផ្តល់ភាពងាយ​ស្រួលទៅដល់សិស្ស និស្សិត យុវជន និងសាធារណជន ក៏ដូចជាសហគ្រិនទូទៅ។ ឯកឧត្ដមបានបញ្ជាក់ថា បណ្ណល័យអេឡិចត្រូនិកនេះ បានផ្ដល់ឱ្យ​ពួក​គាត់អាចធ្វើការ​សិក្សា ស្រាវជ្រាវ រៀនសូត្រ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ តាមរយ: Smart phone របស់យើងផ្ទាល់ ដែលវាស្របទៅនឹងភាពជឿនលឿន​នៃសម័យកាលបច្ចេក​វិទ្យានេះតែម្តង។ លើសពីនេះទៀត ក៏បានចូលរួមលើកស្ទួយស្នាដៃអ្នកនិពន្ធក្នុងស្រុក ឱ្យ​ពួកគាត់ មានប្រភពចំណូលមួយផ្នែកកទៀត តាមរយ:ការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុងបណ្ណាល័យមួយនេះ ក្នុងការរួមចំណែកធ្វើការផ្សព្វផ្សាយ និងជួយឱ្យពួកគាត់​មាន​ភាព​ល្បីល្បាញទាំងនៅក្នុងស្រុក និងសកលលោកផងដែរ។

ឯកឧត្ដមរដ្ឋមន្រ្ដីចាត់ទុកថា បណ្ណាល័យ អេឡិកត្រូនិកមួយនេះពិតជាអាចចូលរួម បំពេញនូវតម្រូវការរបស់មិត្តអ្នកអាន និងអាចក្លាយទៅជាដំណោះស្រាយដ៏មានប្រសិទ្ធ​ភាពមួយសម្រាប់មនុស្សគ្រប់គ្នា ព្រមទាំងអាចជាផ្នែកមួយក្នុងការចូលរួមជួយអភិវឌ្ឍន៍​វិស័យអប់រំ និងសង្គមជាតិ ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត​ជាក់ជា​ពុំខាន ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដីក៏មានការរំពឹងទុកផងដែរថា បណ្ណាល័យថ្មីមួយ នេះនឹងទទួលបាននូវការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ជនរួមជាតិ គ្រប់មជ្ឈដ្ឋាន និង លើសកលលោក ជាពិសេស សិស្ស និស្សិត យុវជន ព្រមទាំងសហគ្រិនទូទៅផងដែរ៕

ដោយ រិទ្ធី រូបថត៖ ផែន រតនៈ
Credit:http://akp.gov.kh/kh/post/detail/31710

You do not have permission to write comment on this post.

Log in Register