ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ ស្តីពី « កិច្ចសហប្រតិបត្តិការលើវិស័យ សោតទស្សន៍ » ជាមួយរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ —

ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ MENG DONG អនុរដ្ឋមន្ត្រីរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ ចិន អញ្ជើញជាអធិបតី កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ តាមប្រព័ន្ធអនឡាញ ស្តីពី « កិច្ចសហប្រតិបត្តិការ លើវិស័យសោតទស្សន៍ » រវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងព័ត៌មាន ដែលមានថ្នាក់ដឹកនាំស្ថាប័នគ្រប់គ្រងវិស័យព័ត៌មាន នៃប្រទេសទាំងពីរ ចូលរួម ពិនិត្យកិច្ចសហប្រតិបត្តិការលើវិស័យសោតទស្សន៍ នាពេលកន្លងមក និងលើកទិសដៅ សម្រាប់អនុវត្តបន្តឆ្នាំ២០២១។

រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register